ទំព័រដើម
ខ្មែរអង់គ្លេស
-ប្រកាសលេខ០៧២/១១ ក.ប/ប្រ.ក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១១ស្តីពីចុះបញ្ជីកាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ     -សារាចរណែនាំលេខ០១សរណន ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១១ស្តីពីការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការងារអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ចំនួនអ្នកទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃនេះ38
mod_vvisit_counterម្សិលមិញ283
mod_vvisit_counterសប្តាហ៍នេះ2204
mod_vvisit_counterសប្តាហ៍មុន2855
mod_vvisit_counterខែនេះ8178
mod_vvisit_counterខែមុន22694
mod_vvisit_counterទាំងអស់211957

We have: 4 guests, 3 bots online
លេខ IP: 38.107.179.229
ថ្ងៃនេះ: ឧសភា 20, 2012
ADB បានផ្ដល់ថវិកាតាមរយៈគម្រោងពង្រឹងវិស័យអប់រំបណ្ដុះបណ្ដាល​បច្ចេក​ទេស ​និង​វិជ្ជាជីវៈ​នៅ​កម្ពុជា ​ PDF បោះពុម្ព អ៊ីមែល
និពន្ធ​ដោយ Administrator   
ថ្ងៃអង្គារ ទី08 ឧសភា ឆ្នាំ2012 ម៉ោង03:30
ពុំ​មានការ​បកប្រែ។

ភ្នំពេញ៖ សិក្ខា​សាលា​​ស្ដី​​ពី​​ការ​​ពិនិត្យ​ ​និង​​អនុម័ត​​ស្ដង់​ដារ​​សមត្ថភាព​​ផ្នែក​​សេវា​កម្ម​​ធុរៈកិច្ច​ ​និង​​ ICT ​​កម្មវិធី​​សិក្សា​​ផ្អែក​​លើ​​សមត្ថភាព​​ផ្នែក​​សំណង់​ ​និង​​មេកា​និក​​ដោយ​​អនុ​​គណៈ​កម្ម​ការ​ស្ដង់​ដារ​​ជាតិ​​សមត្ថភាព​ ​និង​​ធ្វើ​​តេស្ដ​​ត្រូវ​​បាន​​រៀប​​ចំ​​ធ្វើ​​ឡើង​​កាល​ពី​​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ២០១២ នៅ​​សណ្ឋា​គារ​​អ៊ី​ម៉ាវារី​។​

ឯកឧត្ដម ​ប៊ុន​ ភារិន ​ប្រធាន​​អនុ​គណៈ​កម្មការ​ស្ដង់​ដារ​​ជាតិ​​សមត្ថភាព​​ និង​​ធ្វើ​​តេស្ដ ​​មាន​​ប្រសាសន៍​​ថា​ ​បច្ចុប្បន្ន​នេះ​ ​បណ្ដា​សហគ្រាស​​ក្នុង​​ស្រុក​​ទាំង​​ឡាយ​​ត្រូវ​​តែ​​ធ្វើ​​ការ​​ប្រកួត​​ប្រជែង​​ដោយ​​ចំហរ​​ជា​មួយ​​សហគ្រា​ស​​ពហុជាតិ​​ផ្សេងៗ​​ទៀត​​ ដែល​ស្ថិត​​ក្នុង​​ប្រទេស​ ​និង​​ក្នុង​​តំបន់​​ហើយ​​សមត្ថភាព​​សេដ្ឋកិច្ច​​មួយ​ ​ដើម្បី​​ផ្គត់​ផ្គង់​​ជំនាញ​​ដែល​​មាន​​គុណ​ភាព​​គ្រប់​​គ្រាន់​​ និង​​មាន​​ភាព​​ឆ្លើយ​​តប​​កាន់​​តែ​​មាន​​ឥទ្ធិពល​​ខ្លាំង​​ឡើង​​ទៅ​​លើ​​ការ​​ប្រកួត​ប្រជែង​​នេះ​​។​

ការ​​ផ្គត់​​ផ្គង់​​កម្លាំង​​ពលកម្ម​​ជំនាញ​​ប្រកប​​ដោយ​​គុណ​ភាព​​ និង​​ភាព​​ឆ្លើយ​​តប​​ទៅ​​និង​​បច្ចេក​​ទេស​​ថ្មី ​​ដំណើរ​​ការ​​សកម្ម​ភាព​​ការងារ​ ​និង​​ផលិត​កម្ម​ផលិត​​ភាព​​នៃ​​ផលិត​ផល​ ​និង​​ស្ដង់​ដារ​​គុណភាព​​នឹង​​ចូល​រួម​​ចំណែក​​ពង្រឹង​​សមត្ថភាព​​ជាតិ​​ក្នុង​​ការ​ទាក់​​ទាញ​​ផ្នែក​​ឧស្សាហកម្ម​​មក​ធ្វើ​​វិនិយោគ​​ទុន​​ក្នុង​​ប្រទេស​​យើង​​កាន់​​តែ​​ច្រើន​​ឡើង​ ​ហើយ​​កម្លាំង​​ពលកម្ម​​ជំនាញ​​ប្រកប​​ដោយ​​គុណ​ភាព​ ​និង​​ភាព​​ឆ្លើយ​​តប​​នេះ​​ដែល​​សមត្ថភាព​​របស់​​ពួក​​គេ​មាន​​ឥទ្ធិពល​​ក្នុង​​ការ​​ធ្វើ​​ ចល​ភាព​​លើ​​ទីផ្សារ​​ការងារ​​ទាំង​​ក្នុង​​ប្រទេស​​ក្នុង​​តំបន់​​ និង​​អ​ន្តរជាតិ​​៕​

 

 

កែ​ចុងក្រោយ​នៅ ថ្ងៃសុក្រ ទី18 ឧសភា ឆ្នាំ2012 ម៉ោង05:02
 
សិក្ខា​​សាលា​​ថ្នាក់​​ជាតិ​​ស្ដី​ពី​​គោល​​នយោ​បាយ​​នៃ​​ការ​​អប់​រំ​​បណ្ដុះ​​បណ្ដាល​​បច្ចេក​​ទេស​ និង​​វិជ្ជា​​ជីវៈ​​នៅ​កម្ពុជា PDF បោះពុម្ព អ៊ីមែល
និពន្ធ​ដោយ Administrator   
ថ្ងៃអង្គារ ទី10 មេសា ឆ្នាំ2012 ម៉ោង09:03
ពុំ​មានការ​បកប្រែ។

ភ្នំពេញ៖ សិក្ខា​​សាលា​​ថ្នាក់​​ជាតិ​​ស្ដី​ពី​​គោល​​នយោ​បាយ​​នៃ​​ការ​​អប់​រំ​​បណ្ដុះ​​បណ្ដាល​​បច្ចេក​​ទេស​ និង​​វិជ្ជា​​ជីវៈ​​នៅ​កម្ពុជា​​ដែល​​រៀប​​ចំ​​ឧបត្ថម្ភ​​ដោយ​​អង្គការ​​ UNESCO​ ​ត្រូវ​​បាន​​បើក​នា​​ព្រឹក​​ថ្ងៃ​​ទី​​១០​ ខែមេសា ឆ្នាំ២០១២ នៅ​សណ្ឋាគារ​ ​SUNWAY ​​ក្រោម​​អធិបតី​ភាព​​ឯកឧត្ដម​បណ្ឌិត ពេជ​ សោភ័ន ​​រដ្ឋ​លេខាធិការ​​ក្រសួង​​ការងារ​ ​និង​​បណ្ដុះ​​បណ្ដាល​ និង​​វិជ្ជាជីវៈ​​ ​និង​​ជា​​នាយក​​គម្រោង​​ STVET​។


ឯកឧត្ដម ​ពេជ ​សោភ័ន ​មាន​​ប្រសាសន៍​​ថា​ ​ការ​​អប់​រំ​​បណ្ដុះ​​បណ្ដាល​​បច្ចេក​​ទេស​​ និង​​វិជ្ជា​​ជីវៈ​​បច្ចុប្បន្ន​​មិន​​ទាន់​​បាន​​​ឆ្លើយ​​តប​​តាម​​ទីផ្សា​រ​​ទេ​​ ដូច​​​នេះ​​ថ្នាក់​​ដឹក​​នាំ​​គ្រប់​វិទ្យា​ស្ថាន​​បណ្ដុះ​​បណ្ដាល​​វិជ្ជាជីវៈ​​ទាំង​អស់​​ត្រូវ​​ពង្រឹង​​ការ​បណ្ដុះ​​បណ្ដាល​​តម្រូវ​​តាម​​ទីផ្សារ​ ​និង​​​ទាម​​ទារ​​ត្រូវ​​តែ​​មាន​​គុណ​​ភាព​​​ដែល​​ជា​​កត្តា​​សំខាន់​ក្នុង​​ការ​ប្រកួត​​ប្រជែង​​លើ​​ទី​ផ្សារ​​ក្នុង​ប្រទេស​​ជា​​សមាគម​​អាស៊ាន​​ ​។

ឯកឧត្ដម​បាន​​លើក​​ឡើង​​ថា ​តាម​​រយៈ​​កំណែ​ទម្រង់​ និង​​ការ​អភិវឌ្ឍន៍​​វិស័យ​​អប់រំ​​បណ្ដុះ​​បណ្ដាល​​បច្ចេក​​ទេស​​ និង​​វិជ្ជា​ជីវៈ​នៅ​កម្ពុជា​​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​​១៩៩០​ ​អង្គការ​​ពល​កម្ម​​អន្តរជាតិ​​បាន​​ជួយ​​ស្ដារ​​ និង​​កសាង​​មជ្ឈ​មណ្ឌល​​បណ្ដុះ​​បណ្ដាល​​វិជ្ជា​ជីវៈ​​នៅ​​តាម​​បណ្ដា​ខេត្ត​ ៧​ ​ដើម្បី​​បណ្ដុះ​​បណ្ដាល​​ជំនាញ​​ជូន​​កង​​ទ័ព​​រំសាយ​​ និង​​ជន​​ភៀស​​ខ្លួន​​កម្ពុជា​​បន្ទាប់ពី​​ប្រទេស​​ជាតិ​​បាន​​ទទួល​​សុខ​​សន្តិភាព​​។ ​​អង្គការ​ ​ILO​​ បាន​​ធ្វើ​​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​​ជា​មួយ​​ក្រសួង​​ការងារ​ ​និង​​បណ្ដុះ​​បណ្ដាល​​វិជ្ជា​ជីវៈ​​ក្នុង​​ទិស​​ដៅ​ ​ដើម្បី​​អភិវឌ្ឍ​​ការ​​អប់រំ​​បណ្ដុះ​​បណ្ដាល​​បច្ចេក​​ទេស​​ និង​​វិជ្ជា​ជីវៈ​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​​ឱ្យ​​មាន​​ភាព​​រីក​​ចំរើន​ ​និង​​កាត់​​បន្ថយ​​អត្រា​​អ្នក​​គ្មាន​​ការ​ងារ​​ធ្វើ​​នៅ​​កម្ពុជា​​៕​

 

កែ​ចុងក្រោយ​នៅ ថ្ងៃអង្គារ ទី10 មេសា ឆ្នាំ2012 ម៉ោង09:23
 
អត្ថបទ​ផ្សេងៗ​ទៀត...
<< ចាប់ផ្ដើម < មុន 1 2 3 4 បន្ទាប់ > ចុងក្រោយ >>

ទំព័រ​ទី 1 ​ទាំងអស់ 4 ទំព័រ