|
ADB បានផ្ដល់ថវិកាតាមរយៈគម្រោងពង្រឹងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា |
|
|
|
|
Written by Administrator
|
|
Tuesday, 08 May 2012 03:30 |
|
ភ្នំពេញ៖ សិក្ខាសាលាស្ដីពីការពិនិត្យ និងអនុម័តស្ដង់ដារសមត្ថភាពផ្នែកសេវាកម្មធុរៈកិច្ច និង ICT កម្មវិធីសិក្សាផ្អែកលើសមត្ថភាពផ្នែកសំណង់ និងមេកានិកដោយអនុគណៈកម្មការស្ដង់ដារជាតិសមត្ថភាព និងធ្វើតេស្ដត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២ នៅសណ្ឋាគារអ៊ីម៉ាវារី។
ឯកឧត្ដម ប៊ុន ភារិន ប្រធានអនុគណៈកម្មការស្ដង់ដារជាតិសមត្ថភាព និងធ្វើតេស្ដ មានប្រសាសន៍ថា បច្ចុប្បន្ននេះ បណ្ដាសហគ្រាសក្នុងស្រុកទាំងឡាយត្រូវតែធ្វើការប្រកួតប្រជែងដោយចំហរជាមួយសហគ្រាសពហុជាតិផ្សេងៗទៀត ដែលស្ថិតក្នុងប្រទេស និងក្នុងតំបន់ហើយសមត្ថភាពសេដ្ឋកិច្ចមួយ ដើម្បីផ្គត់ផ្គង់ជំនាញដែលមានគុណភាពគ្រប់គ្រាន់ និងមានភាពឆ្លើយតបកាន់តែមានឥទ្ធិពលខ្លាំងឡើងទៅលើការប្រកួតប្រជែងនេះ។
ការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងភាពឆ្លើយតបទៅនិងបច្ចេកទេសថ្មី ដំណើរការសកម្មភាពការងារ និងផលិតកម្មផលិតភាពនៃផលិតផល និងស្ដង់ដារគុណភាពនឹងចូលរួមចំណែកពង្រឹងសមត្ថភាពជាតិក្នុងការទាក់ទាញផ្នែកឧស្សាហកម្មមកធ្វើវិនិយោគទុនក្នុងប្រទេសយើងកាន់តែច្រើនឡើង ហើយកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងភាពឆ្លើយតបនេះដែលសមត្ថភាពរបស់ពួកគេមានឥទ្ធិពលក្នុងការធ្វើ ចលភាពលើទីផ្សារការងារទាំងក្នុងប្រទេសក្នុងតំបន់ និងអន្តរជាតិ៕

|
|
Last Updated on Friday, 18 May 2012 05:02 |